សុខភាពជាទ្រព្យ

បងប្អូនដែលមានបញ្ហាភ្នែកកុំបារម្ភ ឱសថបំប៉នភ្នែករបស់យើងខ្ញុំជួយលោកអ្នកបាន ប្រសិទ្ធភាពជាមួយនឹងបញ្ហាមានដូចជា៖ ជំងឺភ្នែកដុះកន្ទុយថ្លែន​ ភ្នែកឡើងបាយ ភ្នែកមីញ៉ូប ចុករោយគ្រាប់ភ្នែក ស្រវាំងភ្នែក ហូរទឹកភ្នែក រកាំភ្នែក នាំឲ្យសឹកកញ្ចក់កែវភ្នែកយើងរហូតមើលលែងឃើញ ។ យើងប្រើហើយដូចបានលាងសម្អាត ដីចេញពីកែវភ្នែកយើងអញ្ចឹង បន្ទាប់មកវាទៅជួសជុលកោសិកា បាតភ្នែកបានល្អដើម្បីប្រឆាំងកាំរស្មី យូវី បើលោកអ្នកប្រើហើយបញ្ហានេះវានឹង​មិនកើតវិញឡើយ ​។ ទំនាក់ទំនងព័ត៌មាន និងប្រឹក្សាយោបល់បន្ថែមតាមរយៈ Tel: 081 568 289 / 092 24 01 66 / 089 768 440 ក្រុមហ៊ុនយើងខ្ញុំមានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ សូមអរគុណ !

ជំងឺភ្នែកក្រហម


ជំងឺភ្នែកក្រហម
ជំងឺភ្នែកក្រហម កើតមានរៀងរាល់ឆ្នាំ ហើយវារាតត្បាតខ្លាំងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ជំងឺនេះបណ្តាលមកពីមេរោគអេដេណូ ដែលធ្វើឲ្យរលាក និងធ្វើឲ្យភ្នែកក្រហម។ ជំងឺនេះមានរោគសញ្ញាដូចជា ក្រហមភ្នែក រកាំភ្នែក ហៀទឹកភ្នែក ហើមភ្នែក និងឈឺភ្នែកខ្លាំង តែវាអាចបាត់ទៅវិញក្នុងរយៈពេល ពី៧ ទៅ១៤ថ្ងៃ។ ជំងឺនេះ ឆ្លងខ្លាំងតាមរយៈការប្រើប្រាស់នូវសំភារៈរួមគ្នាដូចជា ក្រមារ ខ្នើយ ជាដើម ដែលប៉ះទឹកភ្នែកអ្នកជំងឺ។ ប្រសិនបើ អ្នកណាប៉ះទឹកភ្នែកអ្នកជំងឺ នោះវានឹងឆ្លងជំងឺនេះភ្លាម។
ជំងឺភ្នែកក្រហម ពុំមានឱសថព្យាបាល សំលាប់មេរោគនោះទេ។ ការព្យាបាល គឺគេធ្វើឡើងតាមរោគសញ្ញានៃភ្នែក ដោយប្រើប្រាស់ថ្នាំបន្តក់ភ្នែក និងថ្នាំអង់ទីប៊ីយ៉ូទិច។ អ្នកនៅក្បែរអ្នកជំងឺភ្នែក ត្រូវឧស្សាហ៍លាងដៃ ពីព្រោះជំងឺនេះងាយឆ្លងជាទីបំផុត។ អ្នកជំងឺភ្នែកក្រហម ចាំបាច់ត្រូវទទួលការព្យាបាល និងកុំញីភ្នែក ព្រោះវាអាចធ្វើឲ្យដាច់ ឬរលាត់ភ្នែកដែលអាចបង្កជាបញ្ហាដល់ភ្នែកបាន។ ការព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញ គឺជាកត្តាសំខាន់ណាស់ដើម្បីឲ្យអ្នកជំងឺជាសះស្បើយ។

*មូលហេតុជំងឺភ្នែកក្រហម
ជាធម្មតា ភ្នាសដែលគ្របដណ្ដប់គ្រាប់ភ្នែក គឺមានសភាពសថ្លាដែលអាចឲ្យយើងមើលឃើញស្រទាប់គ្រាប់ភ្នែកខាងក្នុងបាន។ កាលណា ភ្នាសនេះប្រែពណ៌ឡើងក្រហម មានការរលាកផ្នែកសនៃភ្នែក រលាកត្របកភ្នែក ឬរលាកស្រទាប់ស្តើងនៃភ្នែកនោះវាជាករណីជំងឺភ្នែកក្រហម។ ជាទូទៅ ជំងឺភ្នែកក្រហម បង្កឡើងដោយមានករណីច្រើនយ៉ាង ផ្សេងៗគ្នា ក្នុងនោះមានដូចខាងក្រោមនេះ៖ដោយមេរោគ៖ ក្នុងនេះចែកចេញជា៣ធំៗគឺមានដូចជា ៖
១. បាក់តេរី (Bacterial)
២. វីរុស (Virus)
៣. ពពួកផ្សិត (Fungi)

*រោគសញ្ញាជំងឺភ្នែកក្រហម
ជំងឺភ្នែកក្រហម កើតឡើងលើមនុស្សមួយចំនួន ដោយធ្វើឲ្យភ្នែករបស់ពួកគេឡើងក្រហម មានភាពឈឺចាប់ និងហៀរទឹកភ្នែក។ គេអាចសង្ស័យបានថា មានកើតជំងឺភ្នែកក្រហម ប្រសិនបើភ្នែកឡើងពណ៌ក្រហម ហើយមានអារម្មណ៍ថារមាស់នៅពេលព្រឹក ពេលភ្ញាក់ពីដំណេកហាក់ដូចជាមានភ្នែកធ្ងន់ ពិបាកក្នុងការបើកភ្នែក ឬក៏បើកឡើងមិនស្រលះ។ រោគសញ្ញាសំខាន់ៗ ដែលអាចសម្គាល់បានថាមានបញ្ហាឈឺភ្នែកក្រហមនេះ គឺមានដូចខាងក្រោមនេះ៖
១. ក្រហមភ្នែក៖ ផ្នែកសនៃភ្នែកឡើងពណ៌ក្រហម រលាកភ្នែក
២. រកាំភ្នែក៖ រកៀសៗនៅក្នុងភ្នែក
៣. ពពឹកភ្នែក៖ មានអាចម៍ភ្នែក ចេញមកកកខាប់នៅប្រឡង់ភ្នែក
៤. ក្រមររោមភ្នែក៖ មានក្រមរជាប់នឹងរោមភ្នែកក្រោយពីងើបពីដំណេក
៥. ហៀរទឹកភ្នែក៖ មានការហូរទឹកភ្នែក (ជាទឹកភ្នែកថ្លា ឬទឹករងៃ)
៦. ហើមត្របកភ្នែក៖ ត្របកភ្នែកប៉ោងឡើង ឬរីកធំជាងមុន ត្របកភ្នែករឹង
៧. ឈឺភ្នែកខ្លាំង៖ ឈឺភ្នែកយូរ ក្រហាយភ្នែក ឬផ្សាភ្នែក
៨. ស្រវាំងភ្នែក៖ មើលឃើញព្រិលៗ ពិបាកក្នុងការមើល
៩. រមាស់ភ្នែក៖ មានអារម្មណ៍ថាដូចជាមានគ្រាប់ខ្សាច់នៅក្នុងភ្នែក
១០. ភ្នែកចាញ់ពន្លឺ៖ មើលចំពន្លឺពុំបាន ចាំងពន្លឺ ឈឺភ្នែកនៅពេលត្រូវពន្លឺ។

*ប្រភេទជំងឺភ្នែកក្រហម
ជំងឺភ្នែកក្រហម ចែកចេញជាពីរប្រភេទគឺ៖
ជម្ងឺភ្នែកក្រហម ដែលមិនមានការឈឺចាប់
ជម្ងឺភ្នែកក្រហមដែលមានការឈឺចាប់
ប្រភេទនីមួយៗ ចែកចេញទៅជាប្រភេទតូចៗផ្សេងទៀត។ ជម្ងឺភ្នែកក្រហម មានមូលហេតុបង្កដោយឡែកៗពីគ្នា ទៅតាមជម្ងឺដែលពាក់ព័ន្ធ ឬប្រភេទជម្ងឺនីមួយៗ។
ក. ជំងឺភ្នែកក្រហមដែលមិនមានការឈឺចាប់
មានដូចជា ជំងឺរលាកភ្នាសគ្រាប់ភ្នែក ភ្នែកក្រហមដោយសារមានឈាមក្រាលនៅក្រោមភ្នាសគ្រាប់ភ្នែកជាដើម ដែលមិនប៉ះពាល់ដល់គំហើញឡើយ។ វាបណ្ដាលមកពីពពួកបាក់តេរី វីរុស ពពួកផ្សិត ឬដោយសារមានប្រតិកម្មនឹងសារធាតុអ្វីមួយ។
ខ. ជំងឺភ្នែកក្រហមដែលមានការឈឺចាប់
ជាជំងឺភ្នែកក្រហម ដែលបណ្ដាលឱ្យគំហើញមានការថយចុះ ដែលមានដូចជាជំងឺទឹកដក់ស្រួចស្រាវក្នុងគ្រាប់ភ្នែក ជំងឺរលាកប្រស្រីភ្នែក ជម្ងឺរលាកកញ្ចក់ភ្នែកជាដើម។ មូលហេតុនៃជំងឺភ្នែកក្រហមដែលមានការឈឺចាប់នេះគឺទៅតាមប្រភេទរបស់វា។
ជំងឺរលាកប្រស្រីភ្នែក កើតមានឡើងដោយសារអ្នកជំងឺមានជម្ងឺរលាកសន្លាក់ដៃជើងរ៉ាំរ៉ៃ ឬមានជម្ងឺរ៉ាំ រ៉ៃប្រចាំកាយមួយចំនួន ដូចជារបេង សួត ស្វាយ អេដស៍ ទឹកនោមផ្អែម រលាកក្នុងរង្វង់ច្រមុះ បំពង់ក និងធ្មេញជាដើម។
ជំងឺទឹកដក់ក្នុងគ្រាប់ភ្នែក ដោយសារការស្ទះចរន្ដទឹកក្នុងបន្ទប់មុខនៃភ្នែក។
ជំងឺរលាកកញ្ចក់ភ្នែក គឺបណ្ដាលមកពីមានការប៉ះទង្គិចលើកញ្ចក់ភ្នែក។

*រោគសញ្ញាជំងឺភ្នែកក្រហម
ជំងឺភ្នែកក្រហម កើតឡើងលើមនុស្សមួយចំនួន ដោយធ្វើឲ្យភ្នែករបស់ពួកគេឡើងក្រហម មានភាពឈឺចាប់ និងហៀរទឹកភ្នែក។ គេអាចសង្ស័យបានថា មានកើតជំងឺភ្នែកក្រហម ប្រសិនបើភ្នែកឡើងពណ៌ក្រហម ហើយមានអារម្មណ៍ថារមាស់នៅពេលព្រឹក ពេលភ្ញាក់ពីដំណេកហាក់ដូចជាមានភ្នែកធ្ងន់ ពិបាកក្នុងការបើកភ្នែក ឬក៏បើកឡើងមិនស្រលះ។ រោគសញ្ញាសំខាន់ៗ ដែលអាចសម្គាល់បានថាមានបញ្ហាឈឺភ្នែកក្រហមនេះ គឺមានដូចខាងក្រោមនេះ៖
១. ក្រហមភ្នែក៖ ផ្នែកសនៃភ្នែកឡើងពណ៌ក្រហម រលាកភ្នែក
២. រកាំភ្នែក៖ រកៀសៗនៅក្នុងភ្នែក
៣. ពពឹកភ្នែក៖ មានអាចម៍ភ្នែក ចេញមកកកខាប់នៅប្រឡង់ភ្នែក
៤. ក្រមររោមភ្នែក៖ មានក្រមរជាប់នឹងរោមភ្នែកក្រោយពីងើបពីដំណេក
៥. ហៀរទឹកភ្នែក៖ មានការហូរទឹកភ្នែក (ជាទឹកភ្នែកថ្លា ឬទឹករងៃ)
៦. ហើមត្របកភ្នែក៖ ត្របកភ្នែកប៉ោងឡើង ឬរីកធំជាងមុន ត្របកភ្នែករឹង
៧. ឈឺភ្នែកខ្លាំង៖ ឈឺភ្នែកយូរ ក្រហាយភ្នែក ឬផ្សាភ្នែក
៨. ស្រវាំងភ្នែក៖ មើលឃើញព្រិលៗ ពិបាកក្នុងការមើល
៩. រមាស់ភ្នែក៖ មានអារម្មណ៍ថាដូចជាមានគ្រាប់ខ្សាច់នៅក្នុងភ្នែក
១០. ភ្នែកចាញ់ពន្លឺ៖ មើលចំពន្លឺពុំបាន ចាំងពន្លឺ ឈឺភ្នែកនៅពេលត្រូវពន្លឺ។

*ផលវិបាកជំងឺភ្នែកក្រហម
តើជំងឺភ្នែកក្រហមផ្តល់ផលវិបាកអ្វីខ្លះ
គ្រប់ប្រភេទនៃជម្ងឺភ្នែកក្រហម កាលណាមិនបានយកចិត្ដទុកដាក់ក្នុងការព្យាបាលនោះទេ វាអាចនឹងបណ្ដាលឱ្យអ្នកជម្ងឺ ក្លាយទៅជាពិការភាពបាន។ សូមចងចាំថា ថ្វីត្បិតតែជម្ងឺភ្នែកក្រហមនេះជាជម្ងឺដ៏សាមញ្ញ ប៉ុន្ដែវាអាចធ្វើឱ្យយើងពិការភ្នែកបានផងដែរ ដែលនឹងជះឥទ្ធិពលចំពោះគ្រួសារ និងសង្គម ពីព្រោះជម្ងឺភ្នែកក្រហមអាចបណ្ដា លឱ្យមានដំបៅលើកញ្ចក់ភ្នែក មានខ្ទុះក្នុងគ្រាប់ភ្នែក និងស្វិតសរសៃ បាតភ្នែកដែលជាផលវិបាកមួយធ្ងន់ធ្ងរសម្រាប់អ្នកជម្ងឺ។ សូមចងចាំថាភ្នែកគឺអាយុជីវិតរបស់យើង។
ដំបូន្មានអ្នកជំនាញ
ត្រូវការពារភ្នែក និងសូមរួសរាន់ទៅព្យាបាល និងពិនិត្យជាមួយអ្នកឯកទេសជំនាញ។ គួរចៀសវាងការប្រើប្រាស់ឱសថដែលពុំត្រឹមត្រូវ ពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬពុំមានវេជ្ជបញ្ជា។

*ការឆ្លងរាលដាលជំងឺភ្នែកក្រហម
តើជំងឺភ្នែកក្រហមមានការឆ្លងរាលដាលយ៉ាងដូចម្តេចខ្លះ?
ជំងឺភ្នែកក្រហម ដោយសារមេរោគ ច្រើនកើតឡើងជាដំបូងតែនៅលើភ្នែកម្ខាង បន្ទាប់មកក៏ឆ្លងរាលដាលទៅភ្នែកម្ខាងទៀត។ ជំងឺនេះ អាចឆ្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត ដោយសារការប៉ះពាល់ឬប្រើប្រាស់របស់របរប្រចាំថ្ងៃរួមគ្នាដោយមានមេរោគជាប់ជាមួយ។
ជាធម្មតា ជំងឺនេះអាចឆ្លងទៅមនុស្សណាដែលងាយប្រតិកម្មនឹងវីរុស ឬបានប៉ះពាល់នឹងវីរុសដែលមាននៅក្នុងបរិស្ថាន ហើយកើតមាន គឺច្រើនមកលើប្រជាពលរដ្ឋ ក្នុងនោះរួមមាន កុមារតូចៗ មនុស្សចាស់ និងជំទង់ជាដើម។
តើជំងឺភ្នែកក្រហមឆ្លងដោយរបៀបណា?
ជំងឺភ្នែកក្រហមដែលបង្កឡើងដោយមេរោគ ដោយវីរុស ឬដោយបាក់តេរី គឺងាយនឹងឆ្លងខ្លាំងណាស់ ហើយការឆ្លងនៃជំងឺនេះគឺពុំមែនគ្រាន់តែមើលភ្នែកគ្នាក៏ឆ្លងនោះទេ គឺអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ដោយសារការប៉ះពាល់ឬប្រើប្រាស់របស់របរប្រចាំថ្ងៃរួមគ្នា ដោយមានមេរោគជាប់ជាមួយ។ ចុះតើជំងឺភ្នែកក្រហមនេះឆ្លងដោយរបៀបម៉េច?
ឧទាហរណ៍៖ មានសមាជិកនៃគ្រួសាររបស់យើងណាម្នាក់ គាត់កើត ជំងឺ ភ្នែកក្រហមដែលបង្កឡើងដោយមេរោគ គាត់បងយកដៃរបស់គាត់ទៅប៉ះ ឬទៅជូតភ្នែករបស់គាត់ហើយមកចាប់កាន់បង្កាន់ដៃ កន្សែង ឬរបស់ផ្សេងៗទៀត ហើយមានសមាជិកណាម្នាក់ផ្សេងទៀត ក៏បានទៅប៉ះនឹងរបស់នោះដែរ ហើយគាត់ក៏យកដៃរបស់គាត់មកប៉ះភ្នែក ឬជូតភ្នែកខ្លួន ក៏បណ្តាលឲ្យឆ្លងនៅជំងឺភ្នែកក្រហមនេះឡើង។
ជំងឺភ្នែកក្រហម ងាយនឹងកើតឡើង ហើយងាយឆ្លងរាលដាលក្នុងសហគមន៍ខ្លាំងណាស់។ រហូតមកទល់ពេលនេះ នៅមិនទាន់មានវ៉ាក់សាំងបង្ការ ហើយក៏មិនទាន់មានថ្នាំព្យាបាល ជាក់លាក់នៅឡើយ។ ចំពោះអ្នកដែលធ្លាប់ឈឺភ្នែកក្រហមម្ដងហើយ ក៏អាចនឹងឈឺឡើងវិញទៀតដែរ ក្រោយពីជាសះស្បើយបាន៣-៤ខែ។
ជំងឺភ្នែកក្រហម ជាធម្មតា ច្រើនកើតមាននៅក្នុងរដូវក្ដៅ រហូតដល់ចុងរដូវភ្លៀង ខណៈពេលអាកាសធាតុ ប្ដូរផ្លាស់ពីក្ដៅទៅភ្លៀង ធ្វើឲ្យកម្រិតសំណើមខ្ពស់ ហើយនេះក៏ជាឱកាសដែលរាងកាយមនុស្សយើង ជាពិសេស ចំពោះអ្នកដែលមានរាងកាយ ងាយទទួលអារម្មណ៍នឹងអាកាសធាតុ ឆាប់ហេវហត់ ប្រព័ន្ធភាពស៊ាំមានភាពទន់ខ្សោយ ជាហេតុធ្វើឲ្យងាយនឹងកើតជំងឺភ្នែកក្រហមជាទីបំផុត។

វិធីព្យាបាលជំងឺភ្នែកក្រហម
ជំងឺភ្នែកក្រហម គឺអាចបាត់ទៅវិញដោយខ្លួនឯង នៅក្នុងរយៈពេលពី៧ទៅ១៤ថ្ងៃ ហើយមានខ្លះទៀត អាចជាសះស្បើយបានក្នុងរយៈពេលពី២ ទៅ៣ថ្ងៃ ក្រោយពីទទួលបានថ្នាំព្យាបាល។ ជំងឺភ្នែកក្រហមខ្លះ អាចព្យាបាលបាន ដោយការសម្អាតលើផ្ទៃមុខ រួចបន្ដដាក់ថ្នាំបន្ដក់។ ប៉ុន្ដែ មានជំងឺភ្នែកក្រហមខ្លះទៀត គឺតម្រូវឱ្យព្យាបាលដោយការវះកាត់ ឬបាញ់កាំរស្មីផងដែរ។
ជំងឺភ្នែកក្រហម ពុំមានឱសថព្យាបាល ដើម្បីសំលាប់មេរោគនោះទេ។ វិធីព្យាបាលគឺអាស្រ័យទៅតាមមូលហេតុដែលបង្កឲ្យមានភ្នែកក្រហម។
១.បង្កពីបាក់តេរី ឬវីរុស៖ ត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិច (Antibiotic drug) ជាថ្នាំបន្តក់ (Ointment) ឬថ្នាំគ្រាប់។ ក្នុងការប្រើប្រាស់ថ្នាំ អ្នកជំងឺ ត្រូវមកជួបជាមួយគ្រូពេទ្យភ្នែកដើម្បីពិនិត្យជាមុនសិន មិនត្រូវប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាឡើយ។
២. បង្កពីសារធាតុគីមីចូលភ្នែក៖ ត្រូវលាងសម្អាតភ្នែក ជាមួយនឹងទឹកស្អាត ក្នុងរយៈពេល៥នាទី។ ក្នុងករណី មានអាស៊ីត ឬបាស ចូលក្នុងភ្នែក គឺត្រូវប្រញាប់មកជួបគ្រូពេទ្យជាបន្ទាន់។
៣. បង្កពីអាឡាក់ហ្ស៊ី៖ ត្រូវប្រើថ្នាំប្រឆាំងនឹងអាឡាក់ហ្សី (allergy treatment) និងត្រូវជៀសវាងពីវត្ថុផ្សេងៗដែលអាចបង្កអាឡាក់ហ្ស៊ីទៅដល់ភ្នែក។
៤. Contact Lenses៖ ករណីមានជំងឺភ្នែកក្រហមដោយការប្រើប្រាស់ contact lenses អ្នកជំងឺត្រូវផ្អាកក្នុងការប្រើប្រាស់នូវ contact lenses រហូតដល់ភ្នែកបានជាសះស្បើយឡើងវិញ និងត្រូវជៀសវាងការប្រើប្រាស់គ្រឿងសម្អាងផ្សេងៗនៅលើភ្នែក។
៥. បង្កឡើងពីជំងឺភ្នែកផ្សេងៗ៖ វិធីព្យាបាលគឺត្រូវធ្វើឡើងទៅតាមប្រភេទនៃជំងឺនោះ អាចប្រើជាថ្នាំលេប អាចធ្វើការវះកាត់ ឬក៏បាញ់កាំរស្មី។

*ផលវិបាកជំងឺភ្នែកក្រហម
តើជំងឺភ្នែកក្រហមផ្តល់ផលវិបាកអ្វីខ្លះ
គ្រប់ប្រភេទនៃជម្ងឺភ្នែកក្រហម កាលណាមិនបានយកចិត្ដទុកដាក់ក្នុងការព្យាបាលនោះទេ វាអាចនឹងបណ្ដាលឱ្យអ្នកជម្ងឺ ក្លាយទៅជាពិការភាពបាន។ សូមចងចាំថា ថ្វីត្បិតតែជម្ងឺភ្នែកក្រហមនេះជាជម្ងឺដ៏សាមញ្ញ ប៉ុន្ដែវាអាចធ្វើឱ្យយើងពិការភ្នែកបានផងដែរ ដែលនឹងជះឥទ្ធិពលចំពោះគ្រួសារ និងសង្គម ពីព្រោះជម្ងឺភ្នែកក្រហមអាចបណ្ដា លឱ្យមានដំបៅលើកញ្ចក់ភ្នែក មានខ្ទុះក្នុងគ្រាប់ភ្នែក និងស្វិតសរសៃ បាតភ្នែកដែលជាផលវិបាកមួយធ្ងន់ធ្ងរសម្រាប់អ្នកជម្ងឺ។ សូមចងចាំថាភ្នែកគឺអាយុជីវិតរបស់យើង។
ដំបូន្មានអ្នកជំនាញ
ត្រូវការពារភ្នែក និងសូមរួសរាន់ទៅព្យាបាល និងពិនិត្យជាមួយអ្នកឯកទេសជំនាញ។ គួរចៀសវាងការប្រើប្រាស់ឱសថដែលពុំត្រឹមត្រូវ ពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬពុំមានវេជ្ជបញ្ជា។

*ការឆ្លងរាលដាលជំងឺភ្នែកក្រហម
តើជំងឺភ្នែកក្រហមមានការឆ្លងរាលដាលយ៉ាងដូចម្តេចខ្លះ?
ជំងឺភ្នែកក្រហម ដោយសារមេរោគ ច្រើនកើតឡើងជាដំបូងតែនៅលើភ្នែកម្ខាង បន្ទាប់មកក៏ឆ្លងរាលដាលទៅភ្នែកម្ខាងទៀត។ ជំងឺនេះ អាចឆ្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត ដោយសារការប៉ះពាល់ឬប្រើប្រាស់របស់របរប្រចាំថ្ងៃរួមគ្នាដោយមានមេរោគជាប់ជាមួយ។
ជាធម្មតា ជំងឺនេះអាចឆ្លងទៅមនុស្សណាដែលងាយប្រតិកម្មនឹងវីរុស ឬបានប៉ះពាល់នឹងវីរុសដែលមាននៅក្នុងបរិស្ថាន ហើយកើតមាន គឺច្រើនមកលើប្រជាពលរដ្ឋ ក្នុងនោះរួមមាន កុមារតូចៗ មនុស្សចាស់ និងជំទង់ជាដើម។
តើជំងឺភ្នែកក្រហមឆ្លងដោយរបៀបណា?
ជំងឺភ្នែកក្រហមដែលបង្កឡើងដោយមេរោគ ដោយវីរុស ឬដោយបាក់តេរី គឺងាយនឹងឆ្លងខ្លាំងណាស់ ហើយការឆ្លងនៃជំងឺនេះគឺពុំមែនគ្រាន់តែមើលភ្នែកគ្នាក៏ឆ្លងនោះទេ គឺអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ដោយសារការប៉ះពាល់ឬប្រើប្រាស់របស់របរប្រចាំថ្ងៃរួមគ្នា ដោយមានមេរោគជាប់ជាមួយ។ ចុះតើជំងឺភ្នែកក្រហមនេះឆ្លងដោយរបៀបម៉េច?
ឧទាហរណ៍៖ មានសមាជិកនៃគ្រួសាររបស់យើងណាម្នាក់ គាត់កើត ជំងឺ ភ្នែកក្រហមដែលបង្កឡើងដោយមេរោគ គាត់បងយកដៃរបស់គាត់ទៅប៉ះ ឬទៅជូតភ្នែករបស់គាត់ហើយមកចាប់កាន់បង្កាន់ដៃ កន្សែង ឬរបស់ផ្សេងៗទៀត ហើយមានសមាជិកណាម្នាក់ផ្សេងទៀត ក៏បានទៅប៉ះនឹងរបស់នោះដែរ ហើយគាត់ក៏យកដៃរបស់គាត់មកប៉ះភ្នែក ឬជូតភ្នែកខ្លួន ក៏បណ្តាលឲ្យឆ្លងនៅជំងឺភ្នែកក្រហមនេះឡើង។
ជំងឺភ្នែកក្រហម ងាយនឹងកើតឡើង ហើយងាយឆ្លងរាលដាលក្នុងសហគមន៍ខ្លាំងណាស់។ រហូតមកទល់ពេលនេះ នៅមិនទាន់មានវ៉ាក់សាំងបង្ការ ហើយក៏មិនទាន់មានថ្នាំព្យាបាល ជាក់លាក់នៅឡើយ។ ចំពោះអ្នកដែលធ្លាប់ឈឺភ្នែកក្រហមម្ដងហើយ ក៏អាចនឹងឈឺឡើងវិញទៀតដែរ ក្រោយពីជាសះស្បើយបាន៣-៤ខែ។
ជំងឺភ្នែកក្រហម ជាធម្មតា ច្រើនកើតមាននៅក្នុងរដូវក្ដៅ រហូតដល់ចុងរដូវភ្លៀង ខណៈពេលអាកាសធាតុ ប្ដូរផ្លាស់ពីក្ដៅទៅភ្លៀង ធ្វើឲ្យកម្រិតសំណើមខ្ពស់ ហើយនេះក៏ជាឱកាសដែលរាងកាយមនុស្សយើង ជាពិសេស ចំពោះអ្នកដែលមានរាងកាយ ងាយទទួលអារម្មណ៍នឹងអាកាសធាតុ ឆាប់ហេវហត់ ប្រព័ន្ធភាពស៊ាំមានភាពទន់ខ្សោយ ជាហេតុធ្វើឲ្យងាយនឹងកើតជំងឺភ្នែកក្រហមជាទីបំផុត។

*វិធីព្យាបាលជំងឺភ្នែកក្រហម
ជំងឺភ្នែកក្រហម គឺអាចបាត់ទៅវិញដោយខ្លួនឯង នៅក្នុងរយៈពេលពី៧ទៅ១៤ថ្ងៃ ហើយមានខ្លះទៀត អាចជាសះស្បើយបានក្នុងរយៈពេលពី២ ទៅ៣ថ្ងៃ ក្រោយពីទទួលបានថ្នាំព្យាបាល។ ជំងឺភ្នែកក្រហមខ្លះ អាចព្យាបាលបាន ដោយការសម្អាតលើផ្ទៃមុខ រួចបន្ដដាក់ថ្នាំបន្ដក់។ ប៉ុន្ដែ មានជំងឺភ្នែកក្រហមខ្លះទៀត គឺតម្រូវឱ្យព្យាបាលដោយការវះកាត់ ឬបាញ់កាំរស្មីផងដែរ។
ជំងឺភ្នែកក្រហម ពុំមានឱសថព្យាបាល ដើម្បីសំលាប់មេរោគនោះទេ។ វិធីព្យាបាលគឺអាស្រ័យទៅតាមមូលហេតុដែលបង្កឲ្យមានភ្នែកក្រហម។
១.បង្កពីបាក់តេរី ឬវីរុស៖ ត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិច (Antibiotic drug) ជាថ្នាំបន្តក់ (Ointment) ឬថ្នាំគ្រាប់។ ក្នុងការប្រើប្រាស់ថ្នាំ អ្នកជំងឺ ត្រូវមកជួបជាមួយគ្រូពេទ្យភ្នែកដើម្បីពិនិត្យជាមុនសិន មិនត្រូវប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាឡើយ។
២. បង្កពីសារធាតុគីមីចូលភ្នែក៖ ត្រូវលាងសម្អាតភ្នែក ជាមួយនឹងទឹកស្អាត ក្នុងរយៈពេល៥នាទី។ ក្នុងករណី មានអាស៊ីត ឬបាស ចូលក្នុងភ្នែក គឺត្រូវប្រញាប់មកជួបគ្រូពេទ្យជាបន្ទាន់។
៣. បង្កពីអាឡាក់ហ្ស៊ី៖ ត្រូវប្រើថ្នាំប្រឆាំងនឹងអាឡាក់ហ្សី (allergy treatment) និងត្រូវជៀសវាងពីវត្ថុផ្សេងៗដែលអាចបង្កអាឡាក់ហ្ស៊ីទៅដល់ភ្នែក។
៤. Contact Lenses​ ៖ ករណីមានជំងឺភ្នែកក្រហមដោយការប្រើប្រាស់ contact lenses អ្នកជំងឺត្រូវផ្អាកក្នុងការប្រើប្រាស់នូវ contact lenses រហូតដល់ភ្នែកបានជាសះស្បើយឡើងវិញ និងត្រូវជៀសវាងការប្រើប្រាស់គ្រឿងសម្អាងផ្សេងៗនៅលើភ្នែក។
៥. បង្កឡើងពីជំងឺភ្នែកផ្សេងៗ៖ វិធីព្យាបាលគឺត្រូវធ្វើឡើងទៅតាមប្រភេទនៃជំងឺនោះ អាចប្រើជាថ្នាំលេប អាចធ្វើការវះកាត់ ឬក៏បាញ់កាំរស្មី។

*វិធីអនុវត្តសម្រាប់អ្នកជំងឺភ្នែកក្រហម
តើអ្នកជំងឺភ្នែកក្រហមគួរធ្វើដូចម្តេចខ្លះ?
ត្រូវប្រញាប់ទៅព្យាបាលដើម្បីការពារកុំឱ្យរីករាលដាល ដល់ភ្នែកម្ខាងទៀត
គប្បីថែទាំយ៉ាងដិតដល់ ដើម្បីចៀសវាងឆ្លងរាលដាលទៅភ្នែកម្ខាងទៀត
បន្ទាប់ពីបន្តក់ថ្នាំរួច យកសំឡីជួតអាចម៍ភ្នែកដែលហូរចេញភ្លាម
គប្បីលាងសម្អាតដៃជាមួយសាប៊ូ និងប្រើសារធាតុរម្ងាប់មេរោគ លើរបស់របរប្រើប្រាស់
កាត់បន្ថយការជួបប្រាស្រ័យទាក់ទងគ្នា (ទៅរៀន ធ្វើការ)
គប្បីទៅកាន់មន្ទីពេទ្យ ដើម្បីពិនិត្យ និងព្យាបាលជំងឹឲ្យបានទាន់ពេល
ប្រការដែលត្រូវជៀសវៀង៖
ជៀសវាងការអោបថើប ដែលមានអាការៈភ្នែកក្រហម
មិនគប្បីយកប្រភេទស្លឹកឈើ ដូចជាស្លឹកម្លូ ស្លឹកមនជាដើម មកបិទលើភ្នែកទេ
កុំញីភ្នែក ព្រោះវាអាចធ្វើឲ្យដាច់ ឬរលាត់ភ្នែក ដែលបង្កជាបញ្ហាដល់ភ្នែកបាន
មិនគប្បីព្យាបាលដោយខ្លួនឯង ខណៈពេលមិនទាន់មានការណែនាំពីគ្រូពេទ្យ ជាហេតុញុំងឲ្យជំងឺកាន់តែធ្ងន់ឡើងៗ
ប្រការគួរអនុវត្តដើម្បីកាត់បន្ថយការឈឺចាប់៖
ត្រូវឧស្សាហ៍យកកន្សែងជ្រលក់ទឹកស្អំភ្នែក ដើម្បីកាត់បន្ថយការឈឺ និងរកាំភ្នែកខ្លាំង។
អាចស្អំទឹកកក ដើម្បីជួយកាត់បន្ថយការហើម ការរមាស់ និងក្រហម និងអាចជួយកាត់បន្ថយការឈឺចាប់បានផងដែរ
សូមអរគុណចំពោះការអានអត្ថបទ៖ ជំងឺភ្នែកក្រហមនេះ យើងខ្ញុំនិងមាន ផុសនៅជំងឺផ្សេងៗទៀតដែលទាក់ទងនិងភ្នែក ។

No comments